ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិត ចំពោះកូននេន សីហា ដោយទទួលខុសត្រូវ លើការជាវ ដីពង្រីកវត្ត និងកសាងកុដសម្រាប់ ព្រះសង្ឃគង់នៅ។

តាមរយៈសំណេរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា។ ចំណុចសំខាន់ តើត្រូវជួយកូននេន សីហារបៀបណា? និងការជួយកសាង កុដសម្រាប់ព្រះសង្ឃគង់ នៅនិងទិញ ដីបន្ថែម ដើម្បីពង្រីកនិងកសាងវត្ត»។

សម្ដេចនឹងចាត់ឱ្យតំណាងរបស់សម្ដេចទៅជួប ព្រះចៅអធិការវត្ត និងកូននេនសីហា ដោយរួមដំណើរ ជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយ ជាក់ស្តែង។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក អួន សារ៉ាត់ ដែលបាន ជួយផ្សព្វផ្សាយ ពីកូននេន សីហា និងបានអរគុណ សប្បុរសជន ដែលបាន ជួយដល់កូននេនសីហា ដើម្បីកសាង ព្រះវិហារ និងសូមអំពាវនាវសូមបន្ត ជួយរហូតរួចរាល់ នូវព្រះវិហារនេះ។
សម្ដេចបញ្ជាក់ថា «ចំណែកសម្ដេចទទួលខុសត្រូវ លើការជាវ ដីពង្រីកវត្ត និងកសាងកុដសម្រាប់ ព្រះសង្ឃគង់នៅ»៕

