ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តមិនយកពន្ធ ដីកសិកម្មជាលក្ខណៈគ្រួសារ ដីស្រែជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម ទី២ ការលើកលែងអា ក តម្លៃបន្ថែម លើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលដ្ឋយើង រហូតដល់ឆ្នាំ២០២៨ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អទិភាពខ្ពស់ ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្រ បញ្ញកោណដំណាក់កាលទី១ កម្មវិធីនយោបាយអទិភាព ទី៥ ទី៦ ក្នុងការជំរុញការអភិវឌ្ឍន៍ ប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្សាភ្ជាប់ជាមួយនឹង កិច្ចសហប្រតិបត្តិការណ៍ ត្បូងពេជ្រ និងការបង្កើតច្រករបៀងមឆ្ឆា និងអង្ករ និងការជំរុញប្រែក្លាយ កម្ពុជា ទៅជាអធិរាជ្យ ចន្ទី នៅពេលអនាគត ជាក់ស្តែង រាជរដ្ឋាភិបាល បានបង្កើនការវិនិយោគ បន្ថែមលើការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ជនបទ ប្រពន្ធ Logistic បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែឆ្នៃជាដើម ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ និងផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ដើម្បីជួយជំរុញ ផលិតកម្មឲ្យមានគុណភាព និងសុវត្ថិភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាព ប្រកួតប្រជែង ផលិតកម្ម កសិកម្ម កម្ពុជា នៅលើទីផ្សារអន្តរជាតិ ។
សម្តេចធិបតី បញ្ជាក់ថា “ទាក់ទងនឹងចំណុចនេះ ខ្ញុំសូមបញ្ជាក់ អំពីគោលការណ៍ អនុគ្រោះពន្ធបន្ថែមឡើងវិញ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧នេះ នឹងបន្តកិច្ចការមួយចំនួន និងការងារមួយចំនួនទៀត ដែលយើងដាក់ទី១ រាជរដ្ឋាភិបាល បន្តមិនយកពន្ធ ដីកសិកម្មជាលក្ខណៈគ្រួសារ ដីស្រែជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម ។ ទី២ ការលើកលែងអា ក តម្លៃបន្ថែម លើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលដ្ឋយើង រហូតដល់ឆ្នាំ២០២៨ ។ ទី៣ ការផ្តល់លើកទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំបន្ថែមទៀត រហូតទៅដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែល ផលិតផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាកម្ម ដែលធ្វើការដាំដុះ ផលិតឬនាំចេញ នូវផលិតផល១៤មុខ ក្នុងនោះមានស្រូវ អង្ករ ពោត សណ្តែត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មានប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង នៅក្នុងស្រុក ជាវត្ថុធាតុដើមសម្រាប់ផលិតផល ផលិតចំណីសត្វ”។
ជាមួយគ្នានេះ សម្តេចធិបតី បានបន្តថា “កន្លងទៅមុន យើងធ្វើវេទិកាឯកជន យើងបាន៩មុខ ឥឡូវវេទិកាឯកជន ខែ១១យើងនឹងអនុគ្រោះចំណុចនេះ ខ្ញុំសូមលើកបន្ថែម ដើម្បីបញ្ជាក់បន្ថែម ទៅលើកិច្ចការងារនេះ ដើម្បីឲ្យបានឃើញ ក្នុងយន្តការណ៍ និងការប្រើប្រាស់ និងព្យាយាមទាញយកផលប្រយោជន៍ អំពីការលើកទឹកចិត្តនៅក្នុងរយៈពេលដ៏ខ្លីនេះ”៕