ភ្នំពេញ ៖ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ កសិករប្រើប្រាស់ទឹក បានបន្តអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង នៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្រុមការងារអន្តរាគមន៍ បានចុះបូមទឹកសង្រ្គោះស្រូវប្រាំង របស់ប្រជាកសិករ ដែលកំពុងខ្វះទឹកស្រោចស្រព នៅក្នុងភូមិចំនួន៧ នៃឃុំសំបួរ ចំនួន ១២៥០ហិតា ប្រើប្រាស់ម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៧គ្រឿង ដោយបូមចេញពីដៃស្ទឹងមង្គលបូរី ។

ជាលទ្ធផល គិតមកដល់ថ្ងៃនេះ ការងារអន្តរាគមន៍នៅឃុំសំបួរ សម្រេចបានបានចំនួន ៧៥៦ហិកតា ប្រមាណ ៦០,៤៨% ជាមួយគ្នានេះ ក្រុមការងារមន្ទីរ កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករ និងប្រជាពលរដ្ឋ ចុះអន្តរាគមន័បូមទឹក សង្រ្គោះផ្ទៃដីស្រែ ដែលនៅសល់ជាបន្តទៀត៕



