ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមូលហេតុ សាមីខ្លួនស្នើសុំលាឈប់ពីមុខតំណែង។
ក្នុងសេចក្ដីសម្រេច ដដែល ក៏បានតែងតាំងលោក សួង ម៉ាដែន ឱ្យកាន់មុខតំណែងជានាយករដ្ឋបាល សាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម៕