ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខជនរងគ្រោះដែលរងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណកាលពីព្រលប់ថ្ងៃទី ២ កុម្ភះ

ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ រួមដំំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងពោធិ៍សាត់ និង មន្ត្រីក្រោមឱវាទ នៅថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងរបួសចំនួន ៣ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដោយសារខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់បានជិះមូ៉តូមកឈប់មុខផ្ទះដោយខ្មាន់កាំភ្លើងម្នាក់បានអង្គុយលើម៉ូតូចាំនៅខាងក្រៅ និង ខ្មាន់កាំភ្លើងម្នាក់ទៀតដើរចូលទៅក្នុងផ្ទះជនរងគ្រោះរួចដកកាំភ្លើងខ្លីបាញ់ប្រហារបណ្តាលអោយរងរបួសធ្ងន់ចំនួន ៣ នាក់ប្តីប្រពន្ធ និង ម្តាយកាលពីព្រលប់ម៉ោងជិត ៧ យប់ថ្ងៃទី ២ ខែ កុម្ភះ ឆ្នាំ ២០២៤ ហើយត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់បានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានថ្លែងអំណរគុណ និង កោតសរសើរចំពោះក្រុមគ្រូពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលបានយកចិត្តទុកដាក់ និង ជួយសង្រ្គោះអាយុជីវិតជនរងគ្រោះទាំង ៣ នាក់បានទាន់ពេលវេលា។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ជនរងគ្រោះទាំង ៣ នាក់រួមមាន:១-ឈ្មោះទិត្យ កុសល ភេទប្រុសអាយុ ៣៤ ឆ្នាំជនជាតិខ្មែរមុខរបរទិញត្រី លក់ត្រី (របួសស្រាល)២-ឈ្មោះជា វួចហេង ភេទស្រីអាយុ ៣៣ ឆ្នាំជនជាតិខ្មែរត្រូវជាប្រពន្ធ(របួសធ្ងន់បែកថ្លើម ធ្លាយថង់ប្រម៉ាត់ និង ធ្លាយក្រពះ) និង ទី ៣ ឈ្មោះជា ណៃហួយ ភេទស្រីអាយុ ៦១ ឆ្នាំជនជាតិខ្មែរត្រូវជាម្តាយ(របួសធ្ងន់)៕

To Top