ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ -២០២៨ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

នៅក្នុងពិធីសន្និបាតការងាររបស់ក្រសួង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងថ្លែងសុន្ទរកថា អំពីសមិទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួង រួមទាំងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងអគ្គនាយកដ្ឋាននៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ដោយឡែកនៅថ្ងៃចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនឹងថ្លែងសុន្ទរកថាបិទ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឃន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ និងពិធីប្រគល់សៀវភៅ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឃន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ រួមទាំងពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងថតរូបអនុស្សាវរីយ៍៕

