ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤ នេះបានជូនដំណឹង ទៅទីភ្នាក់ងារជ្រើសរើសឯកជន និងសាធារណជន ដែលមានបំណង ទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ថាអង្គភាពទទួលបន្ទុក នឹងធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ តាមរយៈប្រព័ន្ធកុំព្យូទ័រ ។
ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកសំណង់ប្រព្រឹត្តទៅ នៅថ្ងៃទី៤,៥,៩,១៥,១៦,១៨,២៤,២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី២,៣,៦,៧ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអភិវឌ្ឃន៍ វិស័យអប់រំ (EDI) ដែលតម្លៃចុះឈ្មោះចំនួន១៤ដុល្លារ ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ ។ ចំនួនបេក្ខជន ដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្តបាន គឺចំនួន ១០០នាក់ ក្នុងមួយខែ ។ សម្រាបព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ htt://ac.prometric-jp.com/testist/ssw/index.html ។
ព័ត៌មានមណ្ឌលសម្រាប់ធ្វើតេស្តមាន វិទ្យាស្ថានអភិវឌ្ឃន៍វិស័យអប់រំ(EDI) អាសយដ្ឋាន៖ ផ្ទះលេខ9A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លេខទូរស័ព្ទ +855 12 937 168/ +855 16 862 868/+855 15 729 123/+855 12 269 768។
បើតាមក្រសួងការងារសេវា នៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាព ទទួលបន្ទុកការ ធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដោយឡែកឯកសារ ចាំបាច់ ដែលត្រូវយកមកជា មួយនៅថ្ងៃធ្វើតេស្ត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ ៕