ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកនៃអគ្គលេខាធិការ នារសៀលថ្ងៃ អង្គារ ទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្ត តាមបែបព្រះពុទ្ធសាសនា សម្ពោធស្នាក់ការថ្មី របស់ខ្លួន នៅអាគារ Morgan កោះពេជ្រជាន់ទី១៩A ។

ព្រះសង្ឃនិមន្តមកពីវត្តនាគវ័ន្ត បានសូត្រមន្តលើករាសីហ៍ និងជូនពរបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។

លោក សយ សុភាព បានថ្លែងអំណរគុណ លោក លីវ ស៊ាវគ័ង អនុប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសមាគម និងបុគ្កលិក ទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ច នាពេលកន្លងមក និងសង្ឃឹមថា ថ្នាក់ដឹកនាំសមាគមទាំងអស់ នឹងបន្តខិតខំអស់ ពីសមត្ថភាព ដើម្បីជំរុញការផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឱ្យកាន់តែសកម្មភាពថែមទៀត ។
សមាសភាពថ្នាក់ដឹកនាំសសកច ដឹកនាំដោយលោក សយ សុភាព ជាប្រធាន លោក លីវ ស៊ាវគ័ង អនុប្រធាន, លោក ទេស សារ៉ារិទ្ធ, លោក ឃឹម ប៊ុនណាក់, លោក ជ័យ មករា, លោក អានជា, លោក លីវ ហុងហ្វី ជាសមាជិក, លោក ស៊ុយ សុខឃុន ជាអគ្គលេខាធិការ និង លោក សយ សុភា អគ្គលេខាធិការរង ៕


























