ព័ត៌មានជាតិ

ប្រហិត២ពាន់គីឡូ គ្មានសុវត្ថិភាព ត្រូវបានបង្ក្រាបយកទៅបំផ្លាញចោល

ភ្នំពេញ ៖ ផលិតផលប្រហិតចម្រុះចំនួន ២០០០គីឡូក្រាម គ្មានសុវត្ថិភាព និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ដឹកចេញពីតំបន់ស នៃព្រំដែនថៃ ត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ប្រហិតទាំងនេះ ត្រូវបានដឹកដោយរថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដោយមានការសង្ស័យសមត្ថកិច្ចក៏ធ្វើការឃាត់រថយន្ត ហើយបានរកឃើញប្រហិតតែម្តង។

បើតាមផេករបស់ស្នងការនាព្រលប់ថ្ងៃ៦ កុម្ភៈ បន្ទាប់ពីឃាត់បានប្រហិតទាំង២ពាន់គីឡូក្រាមហើយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត ទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែងបន្លំ(សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី ៕

To Top