ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការប្រើប្រាស់ពាក្យ ផែនការសកម្មភាព ដែលរស់រវើក និងផ្តាំដល់ស្ថាប័នអនុវត្តទាំងឡាយ ត្រូវចេះបត់បែន កុំអនុវត្តត្រង់ដូចបន្ទាត់ ។
ក្នុងឱកាស អញ្ជើញ “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី បានលើកឡើងថា “ខ្ញុំសូមឯកភាព ជាមួយនឹងឯកឧត្តម ហេង សួរ ដែលប្រើពាក្យ ផែនការសកម្មភាព ដែលរស់រវើក មិនមែនផែនការសកម្មភាព ដែលសរសេរហើយ នៅលើក្រដាសហើយ ត្រូវតែអនុវត្ត ដូចបន្ទាត់នោះទេ ” ។
សម្តេចបានណែនាំថា “ដាក់ទិសដៅសម្មតិកម្មជាគោល អ្វីដែលនៅលើក្រដាស ត្រូវកែសម្រួលឲ្យស្រប សម្មតិកម្មដែលយើងចង់បាន ពិតណាស់យើងត្រូវតែអនុវត្ត នៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌយុទ្ធសាស្ត្រកម្រិតមួយ ប៉ុន្តែកុំឲ្យវាងាប់ក្រឡា កុំឲ្យធ្វើអ្វីមួយ ផ្អែកឬក៏មិនហ៊ានកែប្រែ នៅក្នុងក្របខណ្ឌអនុវត្ត“៕