ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយតំបន់ខ្ពង់រាបមានខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-១៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទីផងដែរ។
ក្នុងនោះតំបន់វាលទំនាប ក៏មានសីតុណ្ហភាពអប្បបរមាពី២២-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ដោយភ្ជាប់មកជាមួយនឹងរលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រដែរ ៕