ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក វេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឲ្យរងរបួស ស្រាល ចំនួន២នាក់ និងស្លាប់ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ កុម្ភៈ លើផ្លូវ៦០ម៉ែត្រឃើញហើយ ខណៈក្រោយបង្កគ្រោះ ថ្នាក់ចរាចរណ៍បុរស ជាម្ចាស់រថយន្ត បានបើកគេចខ្លួនភ្លាមៗតែម្តង ។
ដោយជនបង្កបានបើកយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ចំណែកអ្នកបើកបរបង្ក សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ ដូច្នេះអ្នកបើកបរត្រូវចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕