ព័ត៌មានជាតិ

ARDB បេីកកិច្ចប្រជុំសមាជិកក្រុម Think-Tank ដើម្បីកំណត់អាទិភាពសកម្មភាព និងរៀបចំជាផែនការ សកម្មភាព លម្អិតរបស់ធនាគារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក ចាន់ សីហា និងលោក បាន លឹម អគ្គនាយករង នៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាព សកម្មភាព និងរៀបចំជាផែនការ សកម្មភាពលម្អិត របស់ធនាគារ ARDB ដូចដែលបានកំណត់ ក្នុងក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

ជាលទ្ធផល, ធនាគារ ARDB បានកំណត់នូវអាទិភាពសកម្មភាព និងបានរៀបចំជាផែនការ សកម្មភាពលម្អិត ពិសេសផ្តោតទៅលើ ការបង្កើតគម្រោងឥណទានទំហំតូចៗ ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានចុះបញ្ជី ចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចទទួលបានឥណទាន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ៕

To Top