ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងនិយោជិត កម្មករអគ្គិសនីកម្ពុជា បាននាំយកថវិកាមូលនិធិសប្បុរសធម៌ ដែលទទួលបានពីការ បរិច្ចាគ របស់និយោជិតកម្មករ និងថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ទាំងអស់ សរុបចំនួន ២២០,០០០,០០០ រៀល ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយគាំទ្រ ព្យាបាល សុខុមាលភាពរបស់កុមារកម្ពុជា ។

មូលនិធិសប្បុរសធម៌នេះ ទទួលបានជារៀងរាល់ឆ្នាំ ក្រោមការផ្តួចផ្តើមរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីលោក នៅជាអគ្គនាយកអគ្គិសនីកម្ពុជា កន្លងមក ចាប់ផ្តើមពីឆ្នាំ២០១៥ ។

បន្ថែមពីថវិកាសប្បុរសធម៌នេះដែរ អគ្គិសនីកម្ពុជា បានចូលរួមវិភាគ ទានឧបត្ថម្ភ ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជារៀងរាល់ឆ្នាំផងដែរ ៕


