ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ លើអាជីវកម្មល្បែង ផ្សងសំណាងគ្រប់ប្រភេទ

ពោធិ៍សាត់: លោកពៅ ពិសិដ្ឋ អភិបាលខេត្តពោធិ៍សាត់ ស្តីទី នាព្រឹកថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយ នូវបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្តីពីការត្រួតពិនិត្យលើអាជីវកម្ម និងការលេងល្បែងផ្សង សំណាងគ្រប់ប្រភេទ។

លោកពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី បានលើកឡើងថា ក្រុមហ៊ុនដែលផុតសុពលភាព គឺមិនអនុញ្ញាតិអោយបើកអាជីវកម្មបន្តទៀតនោះទេ ក្នុងករណីដែលក្រុមហ៊ុននោះ នៅតែបន្តបើកអាជីវកម្មរបស់ខ្លួន អាជ្ញាធរខេត្ត និង ចុះបង្ក្រាបជាបន្ទាន់។

លោកពៅ ពិសិដ្ឋ បានបន្តថា នៅតាមជុំវិញផ្សារ សាលារៀន គឺមិនអោយមានជាដាច់ខាតចំពោះល្បែងសុីសងខុសច្បាប់ បើមានល្បែងសុីសងខុសច្បាប់ គឺត្រូវតែចុះបង្រ្កាបភ្លាមៗតែម្តង ។

លោកអភិបាលខេត្តស្តីទី បន្តទៀតថា គ្រប់សមត្ថកិច្ចជំនាញទាំងអស់ គឺត្រូវចុះត្រួតពិនិត្យលិខិតអនុញ្ញាត ធ្វើអាជីវកម្មនៅតាមទីតាំងទាំងអស់ ក្នុងដែនសមត្ថកិច្ចអោយបានទាន់ពេលវេលា និង ទាន់សភាពការណ៍ ក្នុងករណីដែលទីតាំងអាជីវកម្ម ផ្សងសំណាងល្បែងសុីសងនោះផុតសុពលភាព រឺ ទីតាំងនោះមានលិខិតអនុញ្ញាតិថតចម្លង (Copy)ត្រូវបិទចោលជាបន្ទាន់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top