ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចជាង៧៧% ខណៈស្ពានខ្ពស់៥៣០ម៉ែត្រ សម្រេច៣៩%

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនាព្រឹកថ្ងៃ១៧ កុម្ភៈថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង)ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រសម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។

បើតាមលោក ផន រឹម គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ+១៨ខែ=៦៦ខែ(ចាប់ផ្តើមថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩) បញ្ចប់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង ៩ម៕

To Top