ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជេីញចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-11-1024x682.jpg)
ក្នុងដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទីដែលមានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់បុរាណ ជាពិសេសចម្លាក់បាតស្ទឹងជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-14-1024x682.jpg)
នៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។ និងអនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្រសួងបរិស្ថានបានរៀបចំកម្មវិធី ចុះសិក្សាស្វែងយល់ ព័ត៌មានជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-18-1024x682.jpg)
ក្រោមការគាំទ្រ របស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននិងកំពុងជួយលើការរៀបចំផែនការ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់ សាងសង់ស្នាក់ការ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ រួមមាន សាងសង់ផ្លូវកៅស៊ូប្រវែង ១៤ គ.ម អគារពហុបំណង (អាហារដ្ឋាននិងសាលប្រជុំ) ទីលានបោះជំរុំ ការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍ ក្លោងទ្វា ចំណតយានយន្ត កញ្ចុះលំហែកាយ តូបលក់អាហារ ។ល។និងជួយ ពង្រឹងខ្សែច្រវ៉ាក់តម្លៃជ្រូកគូលែន នៅសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥ (សហគមន៍ព្រៃធំអន្លង់ធំ ព្រៃភ្នំម្នាស់ ជប់តាសុខ ព្រៃភ្នំក្តួច ព្រៃធំពពេល)និង ទឹកស្អាត និងអនាម័យនៅសហគមន៍ព្រៃធំអន្លង់ធំ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-22-1024x682.jpg)
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាតំបន់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ដែលបានរក្សាទុកនូវសំណង់ ប្រវត្តិសាស្រ្តជាច្រើនកន្លែងមានដូចជា ប្រាសាទបុរាណ ស្ថានីយ៍បុរាណ ធនធានធម្មជាតិ និងប្រព័ន្ធជីវៈចម្រុះដ៏សំបូរបែប ជាពិសេសជាតំបន់ ដែលបង្កប់ទៅដោយជំនឿ ប្រពៃណីរបស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-25-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-29-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-33-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-49-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-52-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-56-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-32-59-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-03-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-19-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-30-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-33-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-17_14-33-51-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)