ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ត្រៀមឡើងយន្តហោះ ទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន នៅថ្ងៃស្អែក

ប្រែសម្រួលៈ ណៃ តុលា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមិត្តិជិតស្និទ្ឌរបស់លោក ថាក់ស៊ីន អតីតនាកយករដ្ឋមន្រ្តីថៃ បានត្រៀមឡើងយន្តហោះ ដើម្បីទៅសួរសុខទុក្ខ លោកថាក់ស៊ីន នៅភូមិគ្រឹះ របស់លោក ក្នុងទីក្រុងបាងកក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ។

បើតាមប្រភពពី Matichon Online បានឱ្យដឹងថា ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកយកព័ត៌មានរាយការណ៍អំពីសកម្មភាបរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បន្ទាប់ពីលោកបានទទួលការអនុញ្ញាតឱ្យនៅក្រៅឃុំ។

បើតាម Matichon Online បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលស្និទ្ធនឹងលោក ថាក់ស៊ីន គឺនឹងធ្វើដំណើរទៅសួរទៅសួរសុខទុក្ខលោក ថាក់ស៊ីន ផ្ទាល់នៅភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុង បាងកក។

ថ្មីៗនេះមានការបញ្ជាក់ពីប្រភពព័ត៌មានថា សម្តេច ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃទី២១ ខែ កុម្ភៈ ហើយនឹងទៅដល់ប្រទេសថៃនៅម៉ោង១០និង៣០នាទីព្រឹក ។

ប្រភពព័ត៌មានដដែល បានឱ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅសួរសុខទុក្ខលោកថាក់ស៊ីនផ្ទាល់នៅភូមិគ្រឹះ Ban Chan Song La របស់លោកថាក់ស៊ីន ភ្លាមៗ ហើយគ្រោងនឹងត្រឡប់មកវិញនៅម៉ោងប្រមាណ២រសៀល៕

To Top