ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់កណ្តាល បានចាត់ទុកសេដ្ឋកិច្ចក្រៅប្រពន្ធ័ គឺជាចលករមួយដ៏ធំ ក្នុងការចូលរួមជួយកែលម្អជីវភាពប្រជាជន និងជំរុញការស្ដារ កំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈការលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ភាពប៉ានប្រមាណបាន និងភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ការលើកឡើង របស់លោកសមូហកបណ្ឌិត ឡី សុភាព បែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាស ចូលកាន់តំណែង សមាសភាព អង្គការចាំតតាំង និងថ្នាក់ដឹកនាំ ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន៤៨ក្រុម ស្មើនិងសមាជិក ៥២៨នាក់ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការ សមាគមសហពន្ធ័ យុវជនសេដ្ឋកិច្ចកម្ពុជា ពោលគឺស្របទៅនឹង ប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានសង្កត់ធ្ងន់ ទាក់ទងនិងកាកំណែទម្រង់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្នែកទៅលើ សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ នៅវិមាន៧មករា ខណៈការចុះហត្តលេខាផ្លូវការ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងការដាក់ឲ្យប្រើប្រាស់ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការ ភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
សូមរំលឹកថា យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ បានបែងចែកសេដ្ឋកិច្ចជា ៣ តំបន់ ៖១. តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ២. តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ៣. តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាព របស់ រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ ដូចនេះរាជរដ្ឋាភិបាល ខិតខំយកអស់ កម្លាំងកាយចិត្ត ក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណា បង្កើនប្រសិទ្ឋភាព ស័ក្តិសិទ្ឋិភាព និងលទ្ឋភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្ត មុនដំណាច់ ឆ្នាំ២០២៣។
តាមទស្សនៈវិស័យនេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖ ១.ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ២.ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ៣. ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ហើយនៅក្នុងចំណុចទី៣នេះ បានលើកឡើងផងដែរថា ដើម្បីផ្ដល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជន ដែលប្រកបរបរ មានលក្ខណៈ តូច និងមធ្យម ហើយស្ថិតនៅក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែក ក្នុងការអនុវត្តគោលនយោបាយបាន រាជរដ្ឋាភិបាល បានដាក់ចេញនូវការអនុគ្រោះ ដែលជាអត្ថប្រយោជន៍ជាច្រើន ជូនដល់សហគ្រាសធុនតូច និងមធ្យម។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន សមាគម អង្គការជាតិនិងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ ទាំងអស់ ល់កិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីស្ថាបនា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ និងជឿជាក់យ៉ាងមុតមាំថា «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នឹងក្លាយជាសក្ខីភាព ដែលសបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការគាំទ្រ ពង្រឹងសមត្ថភាព និងបង្កើន ផលិតភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល ឱ្យកាន់តែល្អប្រសើរឡើង៕