ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានសម្រេចបោះឆ្នោតជ្រើសតំាង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។

ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនាព្រឹកថ្ងៃ២១កុម្ភៈ ក្រោមអធិបតីភាព
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាព្រមទាំងមានការ អញ្ជើញចូលរួមពីសំណាក់សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន សម្តេច ស ខេង សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិការដ្ឋសភាសរុប ១២០រូប ៕







