ព័ត៌មានជាតិ

Update៖ ចំនួនពលរដ្ឋប៉ាឡេស្ទីន ស្លាប់នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប កើនដល់ជាង ២៩.០០០នាក់

xinhua


ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅក្នុងតំបន់ហ្គាហ្សា បានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនដែលបណ្តាលមកពីការវាយប្រហារបន្តបន្ទាប់របស់អ៊ីស្រាអ៊ែលមកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៩.០០០នាក់ហើយ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងខាងលើបានឲ្យដឹងថា កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១០៧នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន១៤៥នាក់ទៀតគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ការកែប្រែទិន្នន័យជាចុងក្រោយនេះនាំមកនូវចំនួនអ្នកស្លាប់២៩.០៩២នាក់ និងរបួសសរុបដល់ទៅ៦៩.០២៨នាក់គិតចាប់តាំងពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ។

សេចក្តីប្រកាសបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងច្រើន និងកង្វះខាតផ្នែកការពារដល់ជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។

គេបានដឹងថា អ៊ីស្រាអ៊ែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស
នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលដែលមនុស្សប្រហែល១.៤០០នាក់បានស្លាប់ និងជាង២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top