ព័ត៌មានជាតិ

កម្ពុជា ផ្អាកនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក រយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ មីនា ខាងមុខ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ជាបណ្តោះអាសន្នសម្រាប់ រយៈពេល០៦(ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើយោងតាមរយៈ សេចក្ដីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ។

អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមរំលឹក លោក លោកសី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្អាក ជាបណ្តោះអាសន្ន សម្រាប់រយៈពេល០៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម ៖

To Top