ភ្នំពេញ៖ ដេីម្បីអបអរសាទរ ខួបទី២៥ឆ្នាំ នៃថ្ងៃបង្កើតមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប (១៩៩៩-២០២៤) ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាននាំយកថវិការបស់សប្បុរសជន ចំនួន២០,០០០,០០០៛ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីគាំទ្រសេវាពិនិត្យព្យាបាល ថែទាំសុខភាពប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់ សម្រាប់កុមារកម្ពុជា ដឹកនាំដោយ លោកស្រី ទាង អេង ទៀ សីហា ភរិយានាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។













