ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បង្កើតក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តាឡើងវិញ របស់ក្រសួងការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់និងស្តាឡើងវិញ របស់ក្រសួងការពារជាតិ ដែលរៀបចំធ្វើឡើង នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។

ក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញ ចូលរួមពីសមាសភាព ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់និងស្តាឡើងវិញ តាមបណ្តាអង្គភាពជំនាញ អគ្គបញ្ជាការ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ៩៩ និងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញ ធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយ ជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top