ព័ត៌មានជាតិ

និស្សិតខ្មែរកំពុងសិក្សា នៅប្រទេសម៉ាឡេស៊ី រង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ និស្សិតខ្មែរដែលកំពុងសិក្សា នៅប្រទេសម៉ាឡេស៊ី បានចេញសារគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ការចេញសារគាំទ្រ យ៉ាងផុសផុលបែបនេះបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងធ្វើដំណើរទៅទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យុវជន ម៉ូ ហាន់ស៊ី ដែលនិស្សិតខ្មែរដែល កំពុងសិក្សានៅប្រទេសម៉ាឡេស៊ី បានលើកឡើងថា៖«ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានលឺដំណឹងថាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

រីឯយុវជន ម៉ាន់ អាហ្វីន ដែលជានិស្សិតខ្មែរកំពុងសិក្សា នៅប្រទេសម៉ាឡេស៊ី ក៏បានគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី។ និស្សិតខ្មែររូបនេះ ក៏បានជូនពរសម្តេច និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ទទួលបានជោគជ័យលើដំណើរ មកកាន់ប្រទេសម៉ាឡេស៊ីនេះ ៕

To Top