ព័ត៌មានជាតិ

អាជ្ញាធរនឹងបញ្ជៀសចរាចរ​ យា​នយន្តគ្រប់ប្រភេទបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យសម្តេចព្រះសង្ឃរាជ សម្តេច ទេព វង្ស

ភ្នំពេញ៖ ​ព្រះរាជពិធីបុណ្យ ទក្ខិណានុប្បទាន ឧទិសព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃ រាជធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ជៀសបាននូវការកកស្ទះចរាចរ ក្នុងព្រះរាជពិធីបុណ្យខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ជៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យនេះ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។

សម្រាប់តម្រាយផ្លូវដែលត្រូវបញ្ជៀសចរាចរ សូមមើលសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយថ្ងៃទី២៧ កុម្ភៈនេះ ដូចខាងក្រោម ៖

To Top