ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ FU ZHONG HUA ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ពន្ធនាគាររាជធានីភ្នំពេញ (PJ)។ នេះបើយោងតាមស្នងការ នគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១អាធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់។
មូលហេតុគ្រោះថ្នាក់នេះ គឺអ្នកបើកបររថយន្តបើកបរ លឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ៕

