ព័ត៌មានជាតិ

អ្នកស្រីស្រេង វួចនី ៖ ពីក្មេងស្រុកស្រែ តស៊ូលើទឹកដីកូរ៉េ រហូតក្លាយជាប្រធាន ក្រុមហ៊ុនដ៏ធំ

ភ្នំពេញ៖ អ្នកស្រី ស្រេង វួចនី អគ្គនាយកក្រុមហ៊ុន KVN Holdings ជាក្រុមហ៊ុនបម្រើលើសេវាកម្ម បកប្រែភាសាខ្មែរ-កូរ៉េ រៀបចំឯកសារផ្សេងៗ និងសេវាកម្មទេសចរណ៍ មានស្នាក់ការ នៅទីក្រុងអានសាន សាធារណរដ្ឋកូរ៉េ ។

មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រីស្រេង វួចនី បានចាកចេញពីឪពុកម្តាយ បងប្អូនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១០។

មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន ដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីស្រេង វួចនី បានខិតខំតស៊ូរៀនភាសាកូរ៉េ តាំងពីនៅវ័យក្មេង ដើម្បីបំពេញក្តីស្រម៉ៃ របស់ខ្លួនជាអ្នកបកប្រែភាសា ។
អ្នកស្រីវួចនី បានបញ្ជាក់ថា ការមករស់នៅស្រុកគេដំបូង គឺជួបការលំបាកខ្លាំងណាស់ទាំងការ ប្រើភាសានិងវប្បធម៌រស់នៅ។

បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រីស្រេង វួចនី បានជម្នះឧបសគ្គទាំងនេះ និង តស៊ូរហូតក្លាយជាប្រធាន ក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកូរ៉េ ដែលមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ៕

To Top