ភ្នំពេញ ៖ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ពីការជ្រើសរើសនិងបញ្ជូនពលករខ្មែរ ដោយស្របច្បាប់ និងជៀសវាងការចាញ់បោក ក្រុមមេខ្យល់ តាមរយៈទីភ្នាក់ងារ ឬក្រុមហ៊ុនខុសច្បាប់នានា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សព្វផ្សាយជាផ្លូវការ ពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការ អនុញ្ញាត ឱ្យជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅតាមបណ្តា ប្រទេសនានា មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតាជាដើម។

ការប្រកាសផ្សព្វផ្សាយនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន ដែលចង់ទៅបម្រើការងារនៅប្រទេសនានា ដូចជា ៖
១- ប្រទេសថៃគឺមានទីភ្នាក់ងារស្របច្បាប់ចំនួន៩៧ ។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសថៃ http://(https://www.mlvt.gov.kh/index.php

២- ប្រទេសម៉ាឡេស៊ី មានទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរស្របច្បាប់ ចំនួន៩៥។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ ៖
ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសម៉ាឡេស៊ី http://(https://www.mlvt.gov.kh/index.php

៣-សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅបម្រើការងារ នៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា ប្រទេសជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតា ដោយស្របច្បាប់សូមចូលមើលទីភ្នាក់ងារជ្រើសរើស និងបញ្ជូនពលករខ្មែរ តាមរយៈតំណភ្ជាប់ខាងក្រោម៖
ជប៉ុន http://(https://www.mlvt.gov.kh/index.phpសឹង្ហបុរី http://(https://www.mlvt.gov.kh/index.php ហុងកុង http://(https://www.mlvt.gov.kh/index.php អារ៉ាប់ប៊ីសាអូឌីត http://(https://www.mlvt.gov.kh/index.php គុយវ៉ែត http://(https://www.mlvt.gov.kh/index.php រដ្ឋកាតា http://(https://www.mlvt.gov.kh/index.php

សូមបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជន ទាំងឡាយណា ដែលពុំមានឈ្មោះ ក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថាជាទីភ្នាក់ងារ ជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជន រាយការណ៍ជាបន្ទាន់ មកកាន់លេខទូរស័ព្ទ ០១៥ ៧៨៦ ៩៨៨ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោង ធ្វើការងារ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុន ដែលមាននៅក្នុងគេហទំព័រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.mlvt.gov.kh។ (https://www.mlvt.gov.kh

ជាការកត់សំគាល់ ក្រៅតែពីការជូនដំណឹងពីការជ្រើសរើសទីភ្នាក់ងារ ដើម្បីទទួលបានការធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ពលករខ្មែរ ដែលបម្រើការងារនៅក្រៅប្រទេសផងដែរ។ ជាក់ស្តែងកន្លងមក ប្រមុខរាជរដ្ឋាភិបាល តែងតែអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ នៅតាមបណ្តាប្រទេសនានាដោយផ្ទាល់ និងបានរៀបចំកម្មវិធីនានា ដូចជា អាហារសាមគ្គី និងការជួបជុំសប្បាយរីករាយ ក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរជាដើម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ប្រៀបបីដូចជាឪពុកម្តាយ នឹករលឹកដល់កូនៗ ដែលបានចេញមកធ្វើការនៅក្រៅប្រទេស យ៉ាងដូច្នេះដែរ ៕
