ព័ត៌មានជាតិ

ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន ​នឹងបង្ហាញពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យ​ ពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤ នឹងរៀបចំនូវពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ នៅថ្ងៃទី​០៧ ដល់ ០៩ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដែលមានក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន និង១០០ស្តង់ ដើម្បីដាក់បង្ហាញពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យ ។

កម្មវិធីពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា រៀបចំឡើងក្នុងគោលបំណង ស្វែងរកដៃគូអាជីវកម្ម/ក្រុមហ៊ុន ផ្សាភ្ជាប់ទំនងទំនាក់ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនា ពិព័រណ៍ អាចធ្វើការស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា វិស័យម្ហូបអាហារ
ភេសជ្ជៈ គ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យា និងសំភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនាក៏អាចមានឱកាស ជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្ម/ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន និង១០០ស្តង់។

ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា មានការគ្រាំទ្រពី ក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, ស្ថាតទូតអ៊ីតាលីប្រចាំប្រទេសថៃ និងសមាគមពាណិជ្ជកម្មអ៊ីតាលីប្រចាំប្រទេសថៃ។

​​សូមអញ្ញើញចូលរួមទស្សនាដោយសេរី ជួបគ្នានៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី ០៧ ដល់ ០៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ចាប់ផ្តើមពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ល្ងាច។ ​

លោក លោកស្រី អ្នកនាង កញ្ញាក៏ធ្វើការចុះឈ្នោះជាមុនតាមរយៈLinks ខាងក្រោម:
https://forms.gle/ibhcQhuzEKKRb3DQ9
ទំនាក់ទំនងលេខទូរស័ព្ទ: 855 10 792 242

To Top