ព័ត៌មានជាតិ

២ខែ កម្ពុជា ទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណ ចូលទស្សនា រមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល២ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើងជាង ៥០%។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានបញ្ជាក់ថា រយៈពេល២ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៣៥,៨៥០នាក់ កើន៥០.២៧% និងទទួលបានចំណូល ១១,២៣៤,៦៧៥ដុល្លារ កើនឡើង ៥២.០៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

រយៈពេល២ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤៧១,៧០០ដុល្លារពីចំណែក នៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេសចូល ទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះ ជីវិតកុមារកម្ពុជា ៕

To Top