ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេច អនុវត្តវិន័យចំពោះមន្ដ្រីនគរបាលចំនួន ៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តាមរូបភាពដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕