ភ្នំពេញ ៖ លោក ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ តាមរយៈលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលខ្លួន ធ្វើជាសហប្រធាន ជាមួយសហពន្ធ័រុស្សី លើការងារសង្គ្រោះគ្រោះមហន្តរាយ មនុស្សធម៌ នាពេលខាងមុខ។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងប្រមុខការពារជាតិទាំងពីរ ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ ។
ជាការឆ្លើយតបប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា ការធ្វើសហប្រធានរវាងឡាវ និងសហព័ន្ធរុស្សី ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូកលើការងារសង្គ្រោះ មហន្តរាយមនុស្សធម៌ នឹងនាំមកនូវអត្ថប្រយោជន៍ ដល់ប្រទេសឡាវ រួមនិងកម្ពុជា ព្រមទាំងប្រទស អាស៊ានផងដែរ ៕
