ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ : ជនសង្ស័យម្នាក់ក្នុងករណី លួចមានស្ថានទម្ងន់ ដោយប្រើកាំបិត ចាក់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាល ផែនការងារព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីម៉ូ លីដា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ តាមបទបញ្ជាដ៍មុឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្ត កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍នឹងកម្លាំង នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ និង កម្លាំងនគរបាលក្រុងពោធិ៍សាត់បានធ្វើការស្រាវជ្រាវចាប់ខ្លួន បានកាលពីព្រឹកថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០២៤ ក្រោយជនសង្ស័យនោះ បានធ្វើសកម្មភាពចូលទៅលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋម្នាក់ កាលពីវេលាម៉ោង ២ និង ៣០ នាទីឆ្លងចូលថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០២៤ ។

បើតាមរបាយការណ៍របស់ផែនការងារ នគរបាលព្រហ្មទណ្ឌបានអោយដឹងថា នៅម៉ោងប្រមាណ ២ និង ៣០ នាទីឆ្លងចូលថ្ងៃទី ៥ ខែ មិនា ជនសង្ស័យឈ្មោះយ៉ាង សុខយ៉ត ហៅខ្លាក្រាបឬហៅអាម៉ាប់ភេទប្រុសអាយុ ២២ ឆ្នាំមុខរបរព្រួឡានរស់នៅ ក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានចូលទៅ លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋម្នាក់ឈ្មោះមុំ ថា ភេទប្រុសអាយុ ៥៩ ឆ្នាំរស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ពេលធ្វើសកម្មភាពលួចម្ចាស់ផ្ទះ ក៍បានភ្ញាក់ពីដំណេកឍជនសង្ស័យ ក៍បានប្រតាយប្រតប់ជាមួយ និង ម្ចាស់ផ្ទះហើយជនសង្ស័យ ក៍បានចាក់ទៅលើម្ចាស់ផ្ទះចំ ពោះ មួយកាំបិតបណ្តាល អោយធ្លាយពោះវៀន ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យក៍បានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ ។ លុះដល់ព្រឹកឡើងថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០២៤តាមការស្រាវជ្រាវ របស់សមត្ថកិច្ច តាមរយះកាម៉េរ៉ាសវត្ថិភាព ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕

To Top