ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច អនុវត្តវិន័យ ចំពោះមន្ដ្រីនគរបាល ចំនួន ៥៩រូប តាមបណ្ដាស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំង នគរបាលជាតិ ៕





