ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងម្នាក់ឈ្មោះ កែវ ភាគ ចេញពីក្របខណ្ឌតាមរូបភាពដកហូតតំណែង ឋានន្តរស័ក្តិ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌចាប់ពីខែមិថុនា ខាងមុខ ៕