ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានរិះគន់ទៅលើសហរដ្ឋអាមេរិក និងបានកើតសរសើរភាពជាដៃគូ របស់ប្រទេសលោកជាមួយនឹងរុស្ស៊ី ទៅវិញ ការថ្លែងបែបបនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ ដែលលោកបានហៅសង្គ្រាមនៅតំបន់ហ្គាហ្សា ថា ជា “រឿងអាម៉ាស់សម្រាប់អរិយធម៌” ។
លោក វ៉ាង បានរិះគន់នូវអ្វីដែលលោកហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ថា “ដើម្បីគាបសង្កត់ប្រទេសចិន” ដោយប្រាប់ដល់អ្នកសារព័ត៌មានថា “បំណងប្រាថ្នាក្នុងការទម្លាក់កំហុស ក្រោមលេសណាមួយបានឈានដល់ កម្រិតដែលមិនគួរឱ្យជឿទុកចិត្តបានឡើយ” ។
អ្នកការទូតកំពូលរបស់ក្រុងប៉េកាំង បានជួបអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះនៅខាងក្រៅ ការជួបជុំនយោបាយប្រចាំឆ្នាំ ដ៏ធំបំផុតរបស់ប្រទេសចិន ដែលបានបើកនៅក្នុងរដ្ឋធានី កាលពីដើមសប្តាហ៍នេះ ។
សម័យប្រជុំទាំង២ ក្នុងនោះមានកិច្ចប្រជុំស្របគ្នា នៃសភារបស់ប្រទេសចិន និងស្ថាប័នពិគ្រោះយោបល់នយោបាយ ត្រូវបានផ្តល់នូវការមើលឃើញ ដ៏កម្រមួយចំពោះយុទ្ធសាស្ត្រនៃរដ្ឋាភិបាល ដឹកនាំដោយបក្សកុម្មុយនិស្តរបស់លោក ហ្ស៊ី ជិនពីងប្រធានាធិបតី សម្រាប់ឆ្នាំខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា