ភ្នំពេញ ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១០.៥ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយត័ ក្រុងព្រះសីហនុ វេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ នេះបើតាមមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ។

នាវាបាននាំភ្ញៀវទេសចរ សរុប ចំនួន៤៦៣នាក់ ស្រី ២៣៥នាក់ មានចំនួន ២៤ សញ្ជាតិ និងនាវិកចំនួន ៤២២នាក់ ស្រី ១០០នាក់ ៤៦ សញ្ជាតិ ។ ភ្ញៀវទេសចរភាគច្រើន ជាងគេគឺ អាមេរិក១៦៦នាក់ និងអូស្ដ្រាលី១២៥នាក់ ។

នាវាទេសចរណ៍នេះ បានធ្វើដំណើមកពីប្រទេសវៀតណាម ចូលមកខេត្តព្រះសីហនុ ហើយនឹងចាកចេញ ទៅកាន់ប្រទេសថៃ នៅយប់ថ្ងៃដដែល វេលាម៉ោង២០ ៕


