ព័ត៌មានជាតិ

អាល្លឺម៉ង់ កំពុងជួបបញ្ហា ដើម្បីអាចអនុម័ត កញ្ចប់ថវិកាជាតិ សម្រាប់វិស័យយោធា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ថវិកាយោធាបច្ចុប្បន្ន របស់ប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំ2025 គឺនឹងមានកម្រិតទាបជាង គោលដៅចំណាយ លើវិស័យការពារជាតិ របស់អង្គការណាតូ ខណៈដែលជាទូទៅ សមាជិក របស់ប្លុកនេះប្តេជ្ញាចំណាយ ២ភាគរយនៃ GDP លើវិស័យការពារជាតិ ជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានធ្លាក់ចុះ នូវគោលដៅចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ ២០២២និង ២០២៣ប៉ុន្តែត្រូវបានគេរាយការណ៍ថា គ្រោងនឹងឈាន ដល់គោលដៅវិញ នៅ ចំណុចណាមួយនៅ ឆ្នាំនេះប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយយោងទៅតាម Bild វាហាក់ដូចជានឹង ខកខានម្តងទៀត នៅឆ្នាំក្រោយ។

យោងតាមរបាយការណ៍បានកត់សម្គាល់ថា ថវិកាការពារជាតិបច្ចុប្បន្ន សម្រាប់ឆ្នាំ២០២៥មានចំនួន ៥២ពាន់លានអឺរ៉ូ៥៦,៩ពាន់លានដុល្លារ ប៉ុន្តែមូលនិធិទាំងនេះ នឹងត្រូវបាន ប្រើប្រាស់ស្ទើរតែទាំងស្រុង ដោយការចំណាយប្រតិបត្តិការដូចជា ប្រាក់ឈ្នួលទាហាន បន្ទាយទាហាន ការជួសជុលអាវុធ ដែលមានស្រាប់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រី ក្រសួងការពារជាតិលោក Boris Pistorius ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់អធិការបតី Olaf Scholz រួចហើយអំពីស្ថានភាពនេះ ខណៈដែលកំពុង ចាប់ផ្តើមការពិភាក្សា ជាមួយក្រសួងហិរញ្ញវត្ថុ អំពីវិធីដើម្បីបង្កើនថវិកានេះឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top