ព័ត៌មានជាតិ

សម្តេចធិបតី មានអារម្មណ៍រំភើប ពេលមកដល់អាកាសយានដ្ឋាន អន្ដរជាតិតេជោ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន នៅចំពោះមុខក្រុមកម្មករ សាងសង់ អាកាសយានដ្ឋានអន្ដរជាតិតេជោ ថា ពេលសម្តេចបានអញ្ជើញ មកដល់ព្រលានយន្តហោះនេះភ្លាម នៅព្រឹកថ្ងៃ១២ មីនា មានអារម្មណ៍រំភើបជាខ្លាំង ។

ការសម្តេចបានបង្ហាញពីអារម្មណ៍រំភើបនេះ ដោយសារ អាកាសយានដ្ឋាន អន្ដរជាតិតេជោ ស្ថិតនៅលើទឹកដីខ្មែរ ហើយមានលក្ខណៈធំទូលាយជាលើកដំបូង ខណៈសម្តេចថា សម្តេចបានធ្លាប់ធ្វើដំណើរ ទៅបរទេសជាច្រើន តែបែរជាមានអារម្មណ៍ញាប់ញ័រ ជាមួយព្រលានយន្តហោះថ្មីនេះ ។ សម្តេចថា នេះជាអារម្មណ៍រំភើបលើកទី២ហើយ បន្ទាប់ពីបានចូលរួមសម្ពោធជាផ្លូវការ នូវព្រលានយន្តហោះសៀមរាប ៕

To Top