ព័ត៌មានជាតិ

មន្រ្តីផ្ដល់សេវា អត្តសញ្ញាណកម្ម ជូនពលរដ្ឋជាង ១ម៉ឺនសេវាទៀត ក្នុងសប្ដាហ៍កន្លងទៅ

ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្ម ទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទាំង ២៥រាជធានី-ខេត្ត បានចំនួន១៦.៦២២សេវា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ ២ម៉ឺនសេវា ត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋ។

សម្រាប់សប្ដាហ៍ ចុងក្រោយនេះវិញ សេវាដែលបានផ្ដល់ ជូនប្រជាពលរដ្ឋនោះ រួមមាន៖ សេវាអត្តសញ្ញាណបណ្ណ មានចំនួន៥.៥០៦សន្លឹក , លិខិតឆ្លងដែនមានចំនួន៥.៦៨៦លិខិត , លិខិតធ្វើដំណើរមាន ចំនួន១.៣២៨លខិត , សៀវភៅស្នាក់នៅមានចំនួន២.២៧៩ក្បាល និងសៀវភៅគ្រួសារ មានចំនួន១.៨២៣ក្បាល ៕

To Top