ព័ត៌មានជាតិ

សម្ដេចធិបតី ៖ គ្រូពេទ្យពុំមែនជាទេវតា តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ឲ្យបានច្បាស់លាស់

រូបភាព ៖ ម៉ៅ ដារ៉ាត

កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យពុំមែនជាទេវតាឡើយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពាក់សម្ភារបរិក្ខារសុខាភិបាលឲ្យកាន់តែទំនើបគ្រប់គ្រាន់ ដើម្បីព្យាបាលប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃ១៣ មីនា សម្ដេចធិបតី មានប្រសាសន៍ថា ពេទ្យត្រូវមានជំនាញ និងការសម្រេចចិត្ដ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយក្រុមគ្រូពេទ្យ មិនមែនជាទេវតាឡើយ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្តថា «ខ្ញុំថា ពេទ្យធ្វើការងារទេវតា មិនមែនជាទេវតាទេ ពេទ្យជួយមនុស្សឈឺឲ្យជា មនុស្សដែលអាចហានិភ័យនៃការស្លាប់ជួយសង្គ្រោះបាន។ ខ្ញុំ ថា ពេទ្យមិនមែនជាទេវតា ដែលធ្វើការងារទេវតា។ ទេវតាអាចប្រោះព្រំបានទាំងអស់ តែយើងបានតែព្យាបាល ។ ប៉ុន្ដែដើម្បីឲ្យពេទ្យធ្វើការងារទេវតាឲ្យបានល្អប្រសើរ ត្រូវតែមានគ្រឿងបំពាក់ហេដ្ឋារចនាសម្ព័ន្ធ ថ្នាំ និងការបណ្ដុះបណ្ដាល ឲ្យបានច្បាស់លាស់»។

ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ ចំពោះវឌ្ឍន ភាពការងារ របស់ក្រសួងសុខាភិបាល ដែលបានខិតខំ ក្នុងការបំពេញ ការងារព្យាបាលជំងឺពលរដ្ឋ។ សម្ដេចថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ អភិវឌ្ឍ-សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាង ២ទស្សវត្សចុងក្រោយ និងមិនអាចកើតឡើង ប្រសិនបើកម្ពុជា មិនមានសន្ដិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្ដិសុខ សង្គម ។ កត្តាទាំងនេះ ធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើ គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាល ផងដែរ៕

To Top