ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បាននិងកំពុងដំណើរការសួរនាំអ្នកឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» និងបក្ខពួកចំនួន២នាក់ទៀត ពាក់ព័ន្ធករណីឆបោកលុយ ប្រជាពលរដ្ឋរាប់លានដុល្លារ ក្រោយកម្លាំងនគរបាលចាប់ និងបញ្ជូនទៅសាលាដំបូង ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប ៕