ព័ត៌មានជាតិ

ជប៉ុន ផ្តល់ឥណទានសម្បទានជាង ១៥០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការ ផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ ១៥៤ លានដុល្លារ) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ មីនា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងលោក កុមឺរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធខាងលើ នៅទីស្ដីការក្រសួងការបរទេស ។

ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ របស់ជប៉ុន ក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការគាំទ្រនេះ នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ៕

To Top