ព័ត៌មានជាតិ

ស្អែកនេះ សម្ដេចធិបតី នឹងអញ្ជើញ បិទកិច្ចប្រជុំ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធ យុវជនកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញបិទ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីសម្រេច របស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅ សកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការ ការងារ ឲ្យស្របតាមការវិវត្ត ជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាព ក្នុងក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ ៕

To Top