ព័ត៌មានជាតិ

រដ្ឋមន្រ្តីរ៉ែ៖ សុវត្ថិភាព និងសុខុមាលភាព របស់កម្មករ កម្មការិនី ក្នុងប្រតិបត្តិការរ៉ែ ជាអាទិភាពសំខាន់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ កម្មការិនីក្នុងប្រតិបត្តិការរ៉ែគ្រប់ប្រភេទជាអាទិភាពសំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

យោងតាមគណនីហ្វេសប៊ុករបស់ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី ចុះតាមខេត្តធ្វើការពិគ្រោះយោបល់ ជាមួយ កម្មករ កម្មការិនីក្នុងប្រតិបត្តិការរ៉ែ ដើម្បីឈាន ទៅអនុវត្តស្តង់ដារសុវត្ថិភាព ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ការងារ និងការពារអាយុជីវិតបងប្អូនកម្មករ កម្មការិនីខ្មែរ៕

To Top