ភ្នំពេញ ៖ កម្លាំងការិយាល័យជំនាញ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនក្មេងទំនើង១២នាក់ ទៅតុលាការ (ក្រុមក្មេងផ្សារកណ្តាល) ដោយពួកគេបានត្រៀមដាវ បម្រុងណាត់កាប់គ្នា ជាមួយក្រុមក្មេងទំនើង (មាន់ទឹក) ។ នេះបើតាមហ្វេសប៊ុក របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ ។

បើតាមលោក សំ វិច្ឆិកា ក្រុមក្មេងទំនើងទាំងនេះ ក៏បានបើកម៉ូតូបុកសមត្ថកិច្ច បណ្តាលឲ្យរងរបួស១នាក់ផងដែរ ខណៈសមត្ថកិច្ចដេញឃាត់ ពួកគេហៅសួរនាំ ៕
