ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សមាសភាព អាជ្ញាធរទន្លេសាបលើកដំបូង ស្តីពីការពង្រឹងយន្តការថែរក្សា ការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងដែនព្រៃលិចទឹក ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ។
![](https://dap-news.com/wp-content/uploads/2024/03/432317740_723932983252379_8999528307013556519_n-1024x683.jpg)
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការ និងសមាជិក នៃសមាសភាពជាក់ស្តែង របស់អាជ្ញាធរទន្លេសាប ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៨ នៅជុំវិញតំបន់ទន្លេសាប ។
![](https://dap-news.com/wp-content/uploads/2024/03/431902379_723932846585726_4493825367519398906_n-1024x683.jpg)
លោករដ្ឋមន្ត្រីបានលើកឡើងថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងពេលដែលផលិតភាព ធនធានជលផល ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធចលនាចរន្តទឹកជំនន់ តំបន់ទន្លេសាបបាន ជំរុញឱ្យមានការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់ ជាពិសេសប្រព័ន្ធតំបន់វាលទំនាបលិច ទឹកជុំវិញតំបន់ទន្លេសាប ជាប្រភពបង្កបង្កើតនូវជីវៈចម្រុះគ្រប់ប្រភេទ ធនធានជលផល និងរបរកសិកម្ម ដែលជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង និងទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជារាប់លាននាក់។
![](https://dap-news.com/wp-content/uploads/2024/03/431918637_723929796586031_5845194503524151556_n-1024x464.jpg)
លោករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែផ្តល់អនុសាសន៍ និងដាក់ចេញនូវវិធានការក្នុងការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/03/431950953_723932869919057_9035301339483085481_n-1-1024x683.jpg)
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីជឿជាក់ថា កិច្ចប្រជុំនាពេលនេះនឹងប្រមូលបានគំនិតយោបល់ល្អៗបន្ថែមទៀត ដើម្បីជាធាតុចូលដ៏សំខាន់ ក្នុងការកែលម្អរាល់ដំណើរការ ការងារឱ្យបានកាន់តែប្រសើរឡើង និងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការ ចំពោះមុខលើកិច្ចការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព ចូលរួមចំណែកលើកកម្ពស់ ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
![](https://dap-news.com/wp-content/uploads/2024/03/432403427_723932443252433_1616548810481398202_n-1024x683.jpg)
គួររម្លឹកថា អាជ្ញាធរ ទន្លេសាប ជាអង្គភាពថ្នាក់ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ អាជ្ញាធរអាងទន្លេសាប បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រី និងបានប្តូរឈ្មោះជាអាជ្ញាធរទន្លេសាបវិញ ក្នុងឆ្នាំ២០០៩ ស្ថិតក្រោមក្រសួងធនធានទឹក និងឧតុនិយម ដោយបានដើរតួនាទី ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានអាណត្តិការងារ ក្នុងការសម្របសម្រួល ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ។ ជាមួយដំណើរការអនុវត្តការងារ អាជ្ញាធរទន្លេសាបក៏មានសមាសភាព ជាក់ស្តែងមកពីតាមបណ្តាក្រសួងស្ថាប័ននានា និងខេត្តជាប់បឹងទន្លេសាបមួយចំនួនផងដែរ ៕
![](https://dap-news.com/wp-content/uploads/2024/03/431861806_723932543252423_6631775932401956886_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/430101560_723932523252425_5042969935131066240_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/430103318_723932666585744_3043097508051829783_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/430113827_723932879919056_8998819712835973642_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/430134161_723932499919094_8342554539555533273_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/430680845_723932726585738_4096326237997329211_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/431862637_723932829919061_1024880541576992286_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/431912608_723932946585716_8365385615719880094_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/431919661_723932603252417_3904133894263688924_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/431955580_723932573252420_7319389128838040847_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432062007_723932493252428_3723535178987748180_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432067120_723932629919081_3484792980756730380_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432084174_723932589919085_6852859970718209454_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432339069_723932516585759_1704452223696803163_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432376874_723932746585736_4200467558427879566_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432392871_723932803252397_5693470009587555747_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432417082_723932823252395_8590137088629817240_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432733695_723932476585763_7332168595617078551_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/03/432738547_723932916585719_3168153523010901678_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)