ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងរៀបចំសន្និបាត២ថ្ងៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងរៀបចំសន្និបាត លើកទី៤៣ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ពីធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៤ក្រោមអធិបតី ភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ចំណែកនៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ជាថ្ងៃបិទ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញជាអធិបតីភាព៕

To Top