ភ្នំពេញ ៖ ក្រោយឃើញមន្រ្តីម្នាក់ ពាក់ស្បែកជើងចូលព្រះវិហារ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនឹងរៀបចំឋានៈ និងប្រាក់បៀវត្សឡើងវិញពួកគាត់ឡើងវិញ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១៧ មីនា ដោយស៊ែរបន្តពីហ្វេសប៊ុកលោក សយ សុភាព ពីសកម្មភាពក្រុមមន្រ្តីពាក់ស្បែកចូលព្រះវិហារ សម្តេចតេជោបានលើកឡើងថា ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីប្រព្រឹត្តបែបនេះ
ដោយពាក់ស្បែកជើងចូលក្នុងព្រះ វិហារ។
សម្តេចតេជោបន្តថា “សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ នឹងរៀបចំឋាន និងកាំប្រាក់បៀវត្ស ឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ”៕